យើងម្នាក់ៗតែងតែមានទម្លាប់ផ្ទាល់ខ្លួន ជាច្រើន ដើម្បីធ្វើជាសកម្មភាពប្រចាំថ្ងៃ។ ជាមួយគ្នានេះដែរ ពួកយើងតែងតែគិតថាការធ្វើសកម្មភាពទាំងនោះ អាចធ្វើឲ្យពួកយើងមានអារម្មណ៍ធូរស្រាល។ ទោះបីជាយ៉ាងណាក្តី អ្វីដែលយើងមិនធ្លាប់បានដឹង និង មិនបានកត់សំគាល់នោះ គឺទម្លាប់អស់ទាំងនេះ ប្រហែលជាអាចធ្វើការបំផ្លិចបំផ្លាញ ដល់ខួរក្បាលរបស់យើង ដោយមិនដឹងខ្លួន។

១.ការបង្អត់អាហារពេលព្រឹក៖

អ្នកដែលមិនទទួលទានអាហារពេលព្រឹក ពួកគេត្រូវមានកំរិតជាតិស្ករ នៅក្នុងឈាមទាប ដែលនេះគឺជាទម្លាប់ដ៏អាក្រក់បំផុត។ ម្យ៉ាងវិញទៀត វាធ្វើឲ្យខួរក្បាលខ្វះ សារជាតិបំរុងព្រមទាំង ធ្វើឲ្យខួរក្បាលចុះខ្សោយ។

២.ការទទួលទានច្រើនជ្រុល៖

ការទទួលទានច្រើនជ្រុល អាចកាត់បន្ថយភាពរឹងមាំរបស់ខួរក្បាល ដែលនាំឲ្យសម្មភាពខួរក្បាល ធ្លាក់ក្នុងសភាពខ្សោយទៅៗ។ ដូច្នេះហើយ អ្នកត្រូវកំណត់អាហារបរិភោគ ប្រចាំថ្ងៃឲ្យបានត្រឹមត្រូវ នឹងមានកំណត់ ដើម្បីឲ្យខួរក្បាលមានដំណើរការបានល្អ។

៣.ការជក់បារី៖

ការជក់បារីមិនត្រឹមតែ នាំឲ្យមានគ្រោះថ្នាក់ដល់សួតប៉ុណ្ណោះទេ វាអាចមានឲ្យមានផលប៉ះពាល់ ដល់ខួរក្បាលផងដែរ។ សារជាតិ «នីកូទីន»នៅក្នុងបារីផ្ទុកទៅដោយសារធាតុមួយចំនួន ដែលធ្វើឲ្យកោសិការបស់ខួរក្បាល ធ្លាក់ចុះទៅៗ។ ហើយប្រសិនបើអ្នកនូវ តែបន្តបាត់បង់កោសិកាខួរក្បាល អ្នកប្រហែលជាមាន ជំងឺវង្វេង។

៤.ការទទួលទានរបស់ផ្អែមច្រើន៖

អ្វីក៏ដោយឲ្យតែច្រើនលើសកំរិត វាមិនផ្តល់នូវផលល្អនោះទេ។ ការទទួលទានអាហារដែលមានកំរិតចាតិស្ករខ្ពស់ធ្វើឲ្យមានការអាក់ខាន ដល់ការស្រូបយកសារជាតិប្រូតេអ៊ីន និង សារធាតុបំរុងនៅក្នុងរាងកាយ ដែលវាជាហេតុធ្វើឲ្យមានការអាក់ខាន ដល់ការវិវឌ្ឍន៍របស់ខួរក្បាល។

៥. ការស្រូបយកអុកស៊ីសែន មិនគ្រប់គ្រាន់៖

ខួរក្បាលរបស់អ្នកត្រូវការឧស្ម័នអុកស៊ីសែន ឲ្យបានគ្រប់គ្រាន់ជាប្រចាំ ប្រសិនបើវាទទួលបាន មិនគ្រប់គ្រាន់នោះទេ ខួរក្បាលរបស់អ្នក មិនអាចធ្វើដំណើរការបានល្អ នោះទេ។

៦.ការគេងមិនគ្រប់គ្រាន់៖

ការគេងពិតជាមានសារសំខាន់ណាស់ សម្រាប់រាងកាយរបស់មនុស្ស ជាពិសេស ខួរក្បាល។ វាធ្វើឲ្យខួរក្បាលរបស់យើង អាចសម្រាក បន្ទាប់ពីយើងបានធ្វើការយ៉ាងហត់នឿយ ពេញមួយថ្ងៃ។ ជាមួយគ្នានេះដែរ ទម្លាប់នៃការគេងមិនគ្រប់គ្រាន់ ក្នុងរយៈពេលយូរ អាចធ្វើឲ្យកោសិការបស់ ខួរក្បាលងាប់ច្រើន។

៧.ការយកក្រណាត់គ្របក្បាល នៅពេលគេង៖

នេះក៏ជាទម្លាប់ដ៏អាក្រក់ដែរ។ ការគេងដោយយកក្រណាត់មករុំក្បាល ឬគ្របភួយដល់ក្បាល ធ្វើឲ្យមានការប្រមូលផ្តុំ នៃឧស្ម័នកាបូនិចច្រើន និងកាត់បន្ថយឧស្ម័នអុកស៊ីសែន នៅក្នុងរាងកាយនឹងខួរក្បាល ដែលលទ្ធផលធ្វើឲ្យមានផលប៉ះពាល់ អាក្រក់ដល់ខួរក្បាល។

៨.ការព្យាយាមធ្វើការ នៅពេលដែលអ្នកកំពុងមានជំងឺ៖

ភាគច្រើនតែងតែកើតឡើង ចំពោះសិស្សានុសិស្ស នឹងសាស្រ្តាចារ្យ។ ការព្យាយាមធ្វើការក្នុង ខណៈដែលអ្នកកំពុងមានជំងឺ អាចធ្វើឲ្យខួរក្បាលចុះខ្សោយ ដោយវាបានខិតខំហួសកំរិតរបស់វា ហើយអ្នកនឹងឆាប់ហត់នឿយ ជាងថ្ងៃធម្មតា។ បន្ទាប់ពីនោះមកខួរក្បាល របស់អ្នកនឹងមានសភាពខ្សោយទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ។

៩.ការខ្វះខាត ការដាស់សតិ៖

ការគិត គឺជាវិធីដ៏ល្អបំផុត ដើម្បីបង្វឹកខួរក្បាលរបស់យើង។ ម្យ៉ាងវិញទៀត ការសន្ទនា ការសសេរ ក៏អាចជួយដាស់តឿន ដល់សតិរបស់យើងដែរ។ ប្រសិនបើអ្នកមិនទម្លាប់ ធ្វើសកម្មភាពអស់ទាំងនេះទេ សតិខួរក្បាលរបស់អ្នកនឹងកាន់តែ រួមតូចទៅៗ។

១០.ការមិនទម្លាប់និយាយច្រើន៖

ការមានទម្លាប់និយាយ អាចជួយឲ្យខួរក្បាលរបស់អ្នក មានដំណើរការបានឆាប់រហ័ស និងធ្វើឲ្យខួរក្បាលឆ្លាត៕