តាមការទស្សន៍ទាយ​សម្រាប់​ថ្ងៃ​ស្អែក ថ្ងៃច័ន្ទ ទី២៥ ខែកញ្ញា ឆ្នាំ​២០១៧ គឺពិតជាអស្ចារ្យណាស់ ព្រោះថាមានឆ្នាំ ដែលមាន រាសីឡើងខ្ពស់ត្រដែត ដល់ទៅ ៧ ទៀតហើយ ក្នុងនោះ មានឆ្នាំ ​ឆ្លូវ ថោះ រោង ម្សាញ់ មមី រកា និង កុរ។ ទៀតសោត សូមបារមីវត្ថុ ស័ក្តសិទ្ធិ ព្រះអង្គគ្រប់ព្រះអង្គ បារមីលោកតា លោកយាយ គ្រប់ទិសទី ទូទាំងទ្វីបលោក និង បារមីទីឋានសក្ការៈនានា ព្រមទាំងទេវត្តាតាមថែរក្សាឆ្នាំទាំង ១២ តាមជួយប្រោសព្រំពួកគេ ដែលបានស៊ែរទៅ ក្នុងរយៈពេល ៩៩ វិនាទី ឲ្យ សម្រេចបាន ជោគជ័យគ្រប់ភារកិច្ច នាំ​មាស​នាំ​ពេជ្រ​ចូល​ពេញៗ​ផ្ទះ និងសម្រេចរាល់ ក្តីបំណងរបស់គេផងចុះ ព្រមទាំងធ្វើឲ្យការទស្សន៍ទាយខាងក្រោម បានពិត និង ឆុតជាក់ស្តែង ១០០% ផងដែរ ! សាធុ…សាធុ…សាធុ…

ឆ្នាំឆ្លូវ រាសី​ខ្ពស់ត្រដែត​។​

នៅ​ថ្ងៃនេះ​លោក​អ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​ភ្លឺ​ថ្លា​និង​ជួប​តែ​ក្តី​សោមនស្ស​ច្រើន​។​លោកអ្នក​សម្រុក​ការងារ​បាន​ហើយ​ពីព្រោះ​ថា​ផល​ជា​ផ្លែផ្កា​ហុច​មកវិញ​គួរ​ជាទី​កក់ក្តៅ​ផង​។​ចំណែក​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​អាច​ទាក់ទាញ​អតិថិជន​ចាស់​ថ្មី​ឱ្យ​ចូល​មក​បាន​គួរ​ជាទី​ពេញចិត្ត​និង​ពិសេស​បើ​ចង់​ផ្លាស់​មុខរបរ​ថ្មី​ផង​តែង​សម​ដូច​ប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​ ។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​មាន​ការ​ចម្រើន​លូតលាស់​ទៅ​មុខ​ជា​និច្ច​៕

ឆ្នាំថោះ រាសី​ខ្ពស់ត្រដែត​។​

នៅ​ថ្ងៃ​នេះ​លោកអ្នក​អាច​ទទួល​ដំណឹង​ល្អ​ឬ​មាន​បញ្ហា​អ្វី​មួយ​ចូល​មក​ឱ្យ​សប្បាយ​ចិត្ត​ផង​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់​បាន​ខ្លះៗ​វិញ​ហើយ​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោក​អ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​រៀប​អាពាហ៍ពិពាហ៍​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​៕

ឆ្នាំរោង រាសី​ខ្ពស់ត្រដែត​។ ​

នៅថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​លោកអ្នក​អាច​សម្រុក​ការងារ​បាន​ពេញទី​ហើយ​ពីព្រោះ​ផល​ល្អៗ​កំពុង​រង់ចាំ​ជានិច្ច​។​ ការប្រកប​ការងា​រ​សព្វបែបយ៉ាង​បើទោះបីជួ​បការ​លំបាកលំបិន​និងត្រូវ​ការ​ពេលវេលា​ក្តី​តែ​ក៏​អាច​ទទួល​លទ្ធផល​ល្អៗ​ជានិច្ច​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូ​របើ​លោកអ្នក​ចង់​បើក​របរ​រកស៊ី​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​រកស៊ី​ជួញដូរ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជា​និច្ច ។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​ណាត់​គូ​ស្នេហា​ឬ​សាសង​អ្វីមួយ​តែង​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

ឆ្នាំម្សាញ់ រាសី​ខ្ពស់ត្រដែត​។​

នៅ​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ស្ត្រី​ក្នុង​ការចាត់ចែង​ការងារ​អ្វីមួយ​ពីព្រោះ​ថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ផង​។​សម្រាប់​ថ្ងៃ​នេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការ​ចម្រើន​លូតលាស់​និង​មាន​ជោគជ័យ​ល្អប្រសើរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាស​ល្អ​បំផុត​និង​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុង​ការផ្សះផ្សា​ទៀតផង​៕

ឆ្នាំមមី ​រាសី​ខ្ពស់ត្រដែត​។

ក្នុងថ្ងៃនេះ​ទោះ​លោក​អ្នក​ប្រកប​កិច្ចការ​អ្វី​ក៏ដោយ​ក៏​អាច​ចាប់ផ្តើម ពេញដៃពេញជើង​បាន​ហើយ ។​ចំពោះ​បញ្ហា​ការងារ ប្រាក់កាស និង​សុខភាព​មិន​ចោទ​ជា​បញ្ហា​ទេ​និង​បើ​មាន​ការ​ឈ្មុសឈ្មុល​តែង​ជួប​សេចក្តីសម្រេច​ដូច​គាប់​បំណង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មាន​ការ​ប្រជែង​គ្នា​ច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​ ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​ហើយ​បើ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​អាច​គេច​ពី​រឿងរ៉ាវ​ចម្រូងចម្រាស​ទៅរួច​៕

ឆ្នាំរកា រាសី​ខ្ពស់ត្រដែត​។ ​

នៅក្នុង​អំឡុង​ពេល​នេះ​លោក​អ្នក​មាន​ការ​សុខ​ទាំង​កាយ​សប្បាយ​ទាំង​ចិត្ត​គ្រាន់​គាប់ប្រសើរ​។​ទោះបី​យ៉ាងណា​សម្រាប់​ស្ត្រី​លោក​អ្នក​នៅ​ជួប​បញ្ហា​លំបាក​ផ្លូវ​ចិត្តច្រើន​ដោយសារ​តែ​ការគិត​ច្រើន​នោះ​តែម្តង​។​អ្នក​អាជីវករ​នៅ​ថ្ងៃ​នេះ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​កម្រើក​មួយៗ​ផងដែរ​ហើយ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​ឆ្លើយតប​ក៏​គួរ​ជាទី​ពេញចិត្ត​មួយចំនួន​ផង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​៕

ឆ្នាំកុរ រាសី​ខ្ពស់ត្រដែត​។​

នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការសម្រេចចិត្ត​ការងារ​ឬ​បណ្តាក់​ទុន​រកស៊ី​អ្វី​មួយ​ពីព្រោះ​ថា​ផល​ជា​ផ្លែផ្កា​ឆ្លើយ​តប​មក​វិញ​គ្រាន់​ជា​ទី​ពេញចិត្ត​ជានិច្ច​។​បើ​ជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​ចរចា​រឿង​ទំនិញ​អ្វីមួយ​ផង​តែង​អាច​សម្រេច​ចប់​ចុង​ចប់​ដើម​ដូច​គាប់​បំណង​។​ ​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​មាន​ការរីកលូតលាស់​ទៅមុខ​និង​បើ​មាន​ការចង់​ផ្សំផ្គុំ​គ្រួសារ​ផង​ជា​ឱកាស​ល្អ​ប្រពៃ​បំផុត​៕