អ្នកដែលកើតឆ្នាំទាំង៥ខាងក្រោមនេះអាចនិយាយបានថាជាមនុស្សដែលមានលាភសំណាង
ហើយក្នុងមួយជីវិតរបស់អ្នក។ ថ្វីត្បិតតែកាលនៅក្មេងអ្នករៀងលំបាករកលុយបន្តិចមែន តែដល់ពេលចាស់ទៅបែរជាមានលុយដ៏ច្រើនមហាសាលទៅវិញ។

ឆ្នាំ​ទាំងអស់​ដែលមាន​ការកែប្រែ​ខ្សែជីវិត ពី​សំណាងអាក្រក់​ទៅជា​ល្អ​ក្រោយពេល​បញ្ចប់​ពិធី​ចូលឆ្នាំថ្មី ឆ្នាំ​ចិន ខាងមុខនេះ រួមមាន ឆ្នាំជូត , ឆ្នាំឆ្លូវ , ឆ្នាំមមី , ឆ្នាំរកា និង ឆ្នាំកុរ ។ សូម​រីករាយ​ជាមួយ​សំណាង និង​ជោគជតារាសី​នៃ​ឆ្នាំ​ទាំង ៥ដូចខាងក្រោម​នេះ ៖

– ឆ្នាំជូត ៖

ក្នុង​ឆ្នាំ​ថ្មី​នេះ សម្រាប់​មនុស្ស​ដែល​កើត​ឆ្នាំជូត ដែលមាន​តំណាង​ដោយ​សត្វ​កណ្តុ​រមាស នឹង​ជួប​សំណាង​ធំ ដោយ​រាសី​ស្ថិតនៅលើ​កំពូលភ្នំ​មាស ដែល​អាច​កែប្រែ​ជោគវាសនា​អាក្រក់​កាលពី​ឆ្នាំ​ចាស់ ឱ្យក្លាយ​មកជា​ល្អប្រសើរ ។ នៅក្នុង​ឆ្នាំ​ថ្មី​នេះ ទោះជា​ប្រកបការងារ​អ្វី​រមែង​បាន​ជួប​លាភ​ធំ ហើយ​បើ​ចំពោះ​ស្ត្រី​នឹង​ជួប​លាភ​រស់​ចូលមក​ជិត​ខ្លួន​ថែម​ទៀតផង ។

– ឆ្នាំឆ្លូវ ៖

ជា​ឆ្នាំ​ដែលមាន​រូប​សត្វ​គោ​មាស​ធ្វើជា​តំណាង​ក្នុងចំណោម​សត្វ​ទាំង12 សម្រាប់​ជោគជតារាសី​ក្នុង​ឆ្នាំរកា (ឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន) នេះ នឹង​លេចឡើង​ត្រដែត​ត្រ​ឌឹ​ម ជួប​ព្រេង​សំណាងល្អ​ជាង​ឆ្នាំ​ចាស់។ នៅក្នុង​ឆ្នាំរកា​នេះ ទោះជា​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វី​ក៏ដោយ ក៏​តែង​ទទួលបាន​ជោគជ័យ ដ្បិត​មាន​ក្រុមមនុស្សល្អៗនៅ​ឈរ​ចាំ​ជួយ​យិ​ត​យោង​ជានិច្ច ។ ដោយឡែក​សម្រាប់​អ្នកជា​មន្ត្រីរាជការ​វិញ នឹង​បាន​ឡើងបុណ្យ​ស័ក្ដិយស ដោយសារ​មាន​អ្នកមានអំណាច​នៅ​ឈរ​ចាំ​ជួយ​យិ​ត​យោង​សណ្តោង និង​ជម្រុញ​ពីក្រោយ​ខ្នង។

– ឆ្នាំមមី ៖

ស្ទើរតែ​ពេញ​មួយឆ្នាំ​ថ្មី ឆ្នាំរកា​នេះ លោកអ្នក​ដែល​កើត​ឆ្នាំមមី ដែលមាន​សត្វ​សេះ​មាស​ជា​តំណាង នឹងមាន​ភាពរហ័សរហួន អារម្មណ៍​ភ្លឺ​ថ្លា មាន​រាសី​ខ្ពស់ ជាពិសេស បាន​ជួបនឹង​ក្រុមមនុស្សល្អៗ ។ នៅក្នុង​វេលា​នេះ រឿងរ៉ាវអាក្រក់ៗទាំង​ប៉ុន្មាន​ដែល​កើតមាន​តាំងពី​ឆ្នាំ​ចាស់ នឹង​រលាយ​សាបសូន្យ ដោយ​ជំនួស​មកវិញ​លាភ​ធំ ហើយ​គោលបំណង​ដែល​ព្រៀងទុក​តាំងពី​ឆ្នាំ​កន្លង​ទៅនោះ នឹង​បានសម្រេច​ដូច​ការគិត​នៅត្រឹម​ឆ្នាំ​ថ្មី​នេះ ។

– ឆ្នាំរកា ៖

ជា​ឆ្នាំ​ដែលមាន​រាសី​ខ្ពស់ និង​ឈរ​នៅលើ​ចំណុចកំពូល​នៃ​ជើង​លេខ ។ នៅក្នុង​ឆ្នាំនេះ បើទោះជា​លោកអ្នក​ជួបនឹង​ឧបសគ្គ ឬ​បញ្ហា​ធំ​យ៉ាងណា ក៏មាន​ក្រុមមនុស្ស​នៅចាំ​ជួយ​ដោះស្រាយបាន​យ៉ាង​ប្រសើរ ជាពិសេស សម្រាប់​អ្នក​ដែល​ប្រកប​កិច្ចការងារ​នៅក្នុង​រដ្ឋាភិបាល​តែម្ដង ។ ដោយឡែក​សម្រាប់​អ្នក​ប្រកប​ជំនួញ​ជួញដូរ​វិញ ក៏​នឹង​ទទួលបាន​ភាគលាភ​យ៉ាង​ធំធេង ដែល​សូម្បីតែ​បំណុល​ដែល​គេ​ជំពាក់ និង​ត្រូវបាន​គេ​បំភ្លេចចោល​កាលពី​ឆ្នាំ​ចាស់​នោះ ក៏​នឹង​វិលត្រឡប់​មកវិញ​ផងដែរ ។

– ឆ្នាំកុរ ៖

ជា​សត្វ​នាំ​សំណាង​ជាងគេ​ក្នុងចំណោម​សត្វ​តំណាង​ឆ្នាំ​ទាំង12 ។ នៅក្នុង​ឆ្នាំ​ថ្មី​នេះ លោកអ្នក​នឹង​ជួបតែសំណាងល្អៗ ទទួលបាន​លាភសក្ការៈ​យ៉ាង​ត្រចះត្រចង់ ។ នៅក្នុង​ឆ្នាំនេះ​ផងដែរ បើសិន​លោកអ្នក​មានបំណង ឬ​គម្រោង​ធ្វើ​អ្វីមួយ សូមកុំ​រេរា ហើយ​ត្រូវ​សម្រុក​ធ្វើ​ទៅតាម​គម្រោង និង​ជា​ធ្វើជាជំហានៗ ដ្បិត​ភាពជោគជ័យ​នឹង​តោង​នៅជាប់​ខ្លួន​អ្នកជា​និច្ច ប៉ុន្តែ​លោកអ្នក​ក៏​ត្រូវតែ​ប្រុងប្រយ័ត្ន​ផងដែរ​ចំពោះ​មនុស្ស​នៅ​ជិត​ខ្លួន ដែលមាន​និស្ស័យ​យកចិត្ត​អ្នក បើ​មិន​ដូច្នោះ​ទេ ព្រេងសំណាង​នឹងត្រូវ​ប្ដូរ​មកជា​គ្រោះ​ចាញ់បោក​គេ​វិញ​ជា​មិនខានឡើយ៕

***សាធុ សាធុ!! ទាយមិនអោយខុស៖ ឆ្នាំ ថោះ រកា កុរ!! ថ្ងៃនេះអាចដាច់យ៉ៃមែន តែបីខែទៀតធានា លុយចាយចូលហៀរកាបូប

តើ​អ្នក​ទាំង​អស់​គ្នា​កើត​ក្នុង​ឆ្នាំ​ណា​មួយ ក្នុង​ចំណោម​ឆ្នាំ ថោះ រការ និង​កុរ ដែរ ឬទេ? ទោះ​បី​ពេល​នេះ អ្នក​កំពុង​ជួប​ការ​លំបាក ក្រីក្រ​វេទនា​មែន តែ​ក្នុង​រយៈពេល ៣ ខែ​ក្រោយ អ្វីៗ​នឹង​អាច​ប្រែ​ប្រសើរ​ឡើង​ជា​មិនខាន។

អ្នក​កើត​ក្នុង​ឆ្នាំ​ថោះ៖

ក្នុង​រយៈពេល ៣ ខែ​ក្រោយ នឹង​ទទួល​បាន​មហលាភ ប្រើ​អ្នក​ធ្វើ​ការ​រាជការ​វិញ​អាច​នឹង​ឡើង​តំណែង ឬ​ទទួល​បាន​ការ​សរសើរ​ពី​ប្រធាន​ក្រុម​ហ៊ុន​ទៀត​ផង។

អ្នក​កើត​ឆ្នាំ​រការ៖

ដាច់​ខាត ក្នុង​រយៈពេល ៣ ខែ​ក្រោយ អ្នក​ត្រូវ​តែ​មាន​លាភ​អ្វី​មួយ​រត់​មក​រក។ វា​ជា​ហេតុ​ផល​មួយ ដែល​ធ្វើ​ឲ្យ​អ្នក​អាច​មាន​លុយ​ចាយ​មិន​ដាច់​ឡើយ។

អ្នក​កើត​ឆ្នាំ​កុរ៖

ក្នុង​ពេល​នេះ​អ្នក​កំពុង​ជួប​ការ​លំបាក​ពិត​មែន ប៉ុន្តែ​នៅ​រយៈពេល ៣ខែ​ក្រោយ អ្វីៗ​នឹង​ប្រែ​ប្រួល​មក​ជា​ល្អ​វិញ​មិន​ខាន។ ទ្រព្យ​ចូល​ឃ្លាំង ក៏​កើត​ឡើង​យ៉ាង​ច្រើន​ផង​ដែរ។

***សាធុ សាធុ!! ទាយមិនអោយខុស៖ ថោះ ម្សាញ់ និង​កុរ ឆ្នាំ​ក្រោយ​នេះ​នឹងមាន លាភ​ធំ​​ចូល​មក​ដល់

នៅ​ឆ្នាំ​ក្រោយ​នេះ ឆ្នាំ​ទាំង ៣ ខាង​លើ នឹង​ទទួល​បាន​លាភ​ធំ នៅ​ឆ្នាំ​ក្រោយ។ តើ​អ្នក​ទាំង​អស់​គ្នា​មាន​ស្ថិត​នៅ​ក្នុង​ឆ្នាំ​ណា​មួយ ក្នុង​ចំណោម​ឆ្នាំ​ទាំង​បី​នេះ​ទេ? បើ​មាន​ពិត​ជា​វិសេស​វិសាល​ណាស់។

អ្នក​ឆ្នាំ​ថោះ៖

ក្នុង​ឆ្នាំ ២០១៨ គឺ​ជា​ឆ្នាំ​ដែល​អ្នក​បាន​ទទួល​មហាលាភ។ អ្នក​នឹង​មាន​ឱកាស​ច្រើន​ក្នុង​ការ​រក​ប្រាក់​ចំណេញ ហើយ​អ្នក​ក៏​អាច​នឹង​ក្លាយ​ជា​អ្នក​មាន​នៅ​ក្នុង​រយៈពេល​ដ៏​ខ្លី។

អ្នក​ឆ្នាំ​ម្សាញ់៖

មិន​ខុស​គ្នា​ប៉ុន្មាន​ពី​ឆ្នាំ​ថោះ​ឡើយ។ មិន​ថា​អ្នក​ប្រកប​របរ​រក​ស៊ី ឬ​ធ្វើ​ការ​ទេ សុទ្ធ​តែ​អាច​នឹង​ទទួល​បាន​ជោគជ័យខ្លាំង នៅ​ឆ្នាំ ២០១៨ ទាំងអស់។

អ្នក​ឆ្នាំ​កុរ៖

លាភ​របស់​អ្នក​នឹង​ពេញ​ប្រៀប​ខ្លាំង នៅ​ឆ្នាំ​ក្រោយ​នេះ​​ហើយ។ ភាព​ឆ្លាត​វៃ ជា​ហេតុផល​មួយ ដែល​ធ្វើ​ឲ្យ​ការងារ ក៏​ដូច​ជា​របរ​រក​ស៊ី​របស់​អ្នក ទទួល​បាន​ប្រាក់​ចំណេញ​ច្រើនជា​និច្ច។