ការរក្សាកម្រិតជាតិស្ករក្នុងឈាម ឲ្យមានភាពប្រក្រតីជារឿងសំខាន់ណាស់ ពីព្រោះបើអ្នកមិនតាមដាន និងទទួលបានការព្យាបាលទាន់ពេលវេលាទេនោះ វាអាចបង្កជាគ្រោះថ្នាក់ដល់សុខភាពផ្សេងទៀតដួចជា ខូចតម្រងនោម សរសៃឈាម សរសៃប្រសាទ និងភ្នែក បានយ៉ាងធ្ងន់ធ្ងរ។ការរក្សាកម្រិតជាតិស្ករក្នុងឈាម ឲ្យមានភាពប្រក្រតីជារឿងសំខាន់ណាស់ ពីព្រោះបើអ្នកមិនតាមដាន និងទទួលបានការព្យាបាលទាន់ពេលវេលាទេនោះ វាអាចបង្កជាគ្រោះថ្នាក់ដល់សុខភាពផ្សេងទៀតដួចជា ខូចតម្រងនោម សរសៃឈាម សរសៃប្រសាទ និងភ្នែក បានយ៉ាងធ្ងន់ធ្ងរ។

# មូលហេតុចំបង នៃការឡើងកម្រិតជាតិស្ករក្នុងឈាម

• មិនសូវហាត់ប្រាណ

• ផ្តាសាយញឹកញាប់

• មិនសូវទទួលទានទឹក

• បរិភោគអាហារច្រើនហួសប្រមាណ

• ប្រើប្រាស់ថ្នាំប្រភេទ Steroid ច្រើនលើសលុប។

# រោគសញ្ញា នៃអាការកើនឡើងជាតិស្ករក្នុងឈាម

• នោមញឹក ជាពិសេស នៅពេលយប់

• ស្រវាំងភ្នែក

• ស្ងួតមាត់

• ស្រេកទឹកខ្លាំង

• អសមត្ថភាពផ្លូវភេទ

• មិនអាចផ្តោតអារម្មណ៍បាន

• នៅពេលមានរបួស គឺមិនងាយជា

• ងាយឆ្លងមេរោគ និងឧស្សាហ៍ឈឺ

• មានបញ្ហារំលាយអាហារ

• ឃ្លានច្រើន

• មានបញ្ហាសរសៃប្រសាទ

• ស្បែកប្រែជាស្ងួត និងរមាស់

• ក្រចកចាប់ផ្តើមប្រែពណ៌ទៅលឿងខុសធម្មតា

• ដុះក្បាលពោះ និងឡើងទម្ងន់។

*** ដើម្បីអាចគ្រប់គ្រងបរិមាណជាតិស្ករក្នុងឈាមបាន អ្នកត្រូវតែយកចិត្តទុកដាក់លើរបបអាហាររបស់អ្នក។ ហេតុនេះ អ្នកគួរតែចៀសវាងទទួលទានអាហារ ដែលមានជាតិស្ករខ្ពស់ ដែលមានដូចជា ពោតលីង (Popcorn) នំប៉័ងសាច់ស នំដូណាត់ នំខេក ជាដើម-ល-។

ជាងនេះទៅទៀត អ្នកអាចពិគ្រោះជាមួយគ្រូពេទ្យជំនាញបន្ថែម ដើម្បីទទួលបានយោបល់ និងការព្យាបាលតាមបែបវេជ្ជសាស្ត្រផងដែរ៕