យោងតាមហោរាសាស្រ្តចក្រវាលឡ៏ចិន បានឲ្យដឹងមុននេះ បន្តិចថា (២២ ២៣ ២៤ ចុងសប្តាហ៏នេះ) មានឆ្នាំដល់ទៅ ៩ ដែលមានលាភសំណាង និងរាសីខ្ពស់ត្រដែត គឺ ឆ្នាំ ជូត ខាល ថោះ រោង មមី មមែ វក រកា និង កុរ នឹងត្រូវប៉ាន់ហុងស៊ុយធំ ពោលគឺពោរពេញ ដោយលាភសំណាង ផ្ទួនៗតែម្តង ដែលតម្រូវឲ្យលោកអ្នក ត្រូវស៊ែរជាបន្ទាន់ដើម្បីទទួលលាភហុងស៊ុយនេះ…

ឆ្នាំជូត (ពង្សទេព្តាប្រុស ធាតុទឹក)

  • រាសីខ្ពស់ត្រដែត លាភចូល ហេងហេង
  • កណ្ដុរមាស សម្បុរសសុទ្ធ ធាតុទឹកក្នុងទន្លេ ជាសត្វកណ្ដុរពាំកែវ មានបុណ្យវាសនា
  • (២២ ២៣ ២៤ ចុងសប្តាហ៏នេះ) បើ​លោកអ្នក​ចង់​ធ្វើការ​ផ្លាស់ប្តូរ​អ្វី​ តែង​ផ្តល់​ផល​ល្អ ​និង​ផ្លែផ្កា​ឆ្លើយតប​មកវិញ​គាប់ប្រសើរ​ផងដែរ ហើយ រាល់ការងាររកទទួលទាន មានលាភចូល លុយកាក់ហូរ ចូលច្រើន អាចនឹងមានអ្នកនាំប្រាក់មកអោយដល់មុខហាងផងដែរ។ ចំណែកការធ្វើដំណើរទៅណាមកណា គឺមេឃស្រលះល្អណាស់ សម្រាប់អ្នកចង់ចេញដើរកម្សាន្ត។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

 

ឆ្នាំខាល (ធាតុ​ឈើ ពង្សយក្ស​ស្រី​)

  • រាសីខ្ពស់ត្រដែត លាភចូល ហេងហេង
  • ខ្លា​ឥសី​ជប់ មាន​បុណ្យ គ្រាក្រោយ​នឹង​បាន​ជា​ធំ
  • (២២ ២៣ ២៤ ចុងសប្តាហ៏នេះ) រាល់ការងាររកទទួលទាន លុយកាក់ ហូរចូលដូចទឹក បាក់ទំនប់ គួរណាប្រួញ៉ាប់រ៉ូតរះ ប្រមូលកើបដាក់។ ចំណែកការធ្វើដំណើរទៅណាមកណា ពុំជាមានបញ្ហាអ្វីនោះទេ។ បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ បើ​លោកអ្នក​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

 

ឆ្នាំថោះ (ធាតុ​ឈើ ពង្សមនុស្ស​ស្រី​​)

  • រាសីខ្ពស់ត្រដែត លាភចូល ហេងហេង
  • ទន្សាយ​មាន​បរិវា​ច្រើន នឹង​បាន​ជា​ធំ​ល្អ​ណាស់
  • (២២ ២៣ ២៤ ចុងសប្តាហ៏នេះ) រាល់ការងាររកទទួលទានរបស់អស់លោកអ្នក មានលាភចូលជាលំដាប់ មុខដំណែងក៏ឡើង។ ចំណែកការធ្វើដំណើរទៅណាមកណាគឺ ជួបតែសុខ និងសប្បាយ។ ​រីឯ​បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​និង​មាន ការចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ ៕

 

ឆ្នាំរោង (ធាតុ​មាស ពង្សទេព្តា​ប្រុស​​)

  • រាសីខ្ពស់ត្រដែត លាភចូល ហេងហេង
  • ពស់​នាគរាជ ធាតុ​ទង់ហ្វ៊ា ធ្វើ​រាជការ​ល្អ មាន​ខ្ញុំកំដរ​ច្រើន សត្រូវ​បៀតបៀន​មិន​បាន​ឡើយ
  • (២២ ២៣ ២៤ ចុងសប្តាហ៏នេះ) ការរកទទួលទានគ្រប់ច្រកល្ហក គឺសុខសប្បាយទទួលលាភជ័យ និងប្រាក់កាសគ្រប់ទិសទី។ ចំណែកការធ្វើដំណើរទៅណា មិនមានជាបញ្ហានោះទេ។ អ្នក​ប្រកប​ការងារ​រកស៊ី​ជួញដូរ លោកអ្នក​កុំ​សោះអង្គើយ​ត្រូវ​រវាស​រវៃដៃ ជើង ព្រោះ​មិន​ដូច្នេះ​ទ្រព្យ​លាភ ដែល​បម្រុង​ធ្លាក់​ដល់ដៃ​នឹង​ត្រូវ​បោល ហួស​ធ្លាក់​ទៅលើ​អ្នក​ដទៃ​វិញ​ជាក់​ជា ពុំខាន​។ រីឯបញ្ហាស្នេហាវិញ បើពុំទាន់មានគូគាប់ ពេលនេះគឺជាពេលវេលាល្អបំផុត ក្នុងការស្វែងរកមិត្ត ១០០ ឆ្នាំ ក្នុងជីវិត។

 

ឆ្នាំមមី (ធាតុ​ភ្លើង ពង្សទេព្តា​ស្រី​​​)

  • រាសីខ្ពស់ត្រដែត លាភចូល ហេងហេង
  • សេះ​ខ្ចកជើង ធាតុភ្លើង​ក្នុង​កែវ នឹង​បាន​យសស័ក្កិ​ធំដុំ ឬ បាន​ជា​សេដ្ឋី
  • (២២ ២៣ ២៤ ចុងសប្តាហ៏នេះ) រាល់ការងាររកស៊ីទទួលទាន ទីជិតទីឆ្ងាយ ចុះទឹករាក់ជ្រៅ មិនមានជាបញ្ហាអ្វីនោះទេ មានតែលាភសំណាង និងអ្នកជួយជ្រោមជ្រែងជានិច្ច។ ចំណែកការធ្វើដំណើរទៅណាមកណា វិញគឺសុខ និងសប្បាយ​តាមជាប់ជាធម្មតា។ ស្នេហាថ្ងៃនេះល្អូកល្អើនដូចទឹកឃ្មុំខែប្រាំង។

 

ឆ្នាំមមែ (ធាតុ​មាស ពង្សទេព្តា​ស្រី​​​​)

 

  • រាសីខ្ពស់ត្រដែត លាភចូល ហេងហេង
  • ពពែឧ​កញាចិញ្ចឹម ធាតុ​មាសទឹកដប់​ចិត្តទន់​ប្រកប​ដោយ​បុណ្យ នឹង​បាន​ជា​ធំ​មាន​ធនធាន​ច្រើន​
  • (២២ ២៣ ២៤ ចុងសប្តាហ៏នេះ) បើ​លោកអ្នក​ចង់​ធ្វើការ​ផ្លាស់ប្តូរ​អ្វី​ តែង​ផ្តល់​ផល​ល្អ ​និង​ផ្លែផ្កា​ឆ្លើយតប​មកវិញ​គាប់ប្រសើរ​ផងដែរ ហើយរាល់ការងាររកទទួលទានរបស់អស់លោកអ្នក មានលាភចូល ច្រើនណាស់ ប្រញ៉ាប់រកប្រមែរប្រមូលទុក។ ការធ្វើដំណើរ ទីជិត ទីឆ្ងាយ ជួបតែសំណាងល្អ និងមានអ្នកជួយ ជ្រោមជ្រែង រាប់អានច្រើនផងដែរ។ រីឯបញ្ហាស្នេហាវិញ បើពុំទាន់មានគូគាប់ ពេលនេះគឺជាពេលវេលាល្អបំផុត ក្នុងការស្វែងរកមិត្ត ១០០ ឆ្នាំ ក្នុងជីវិត។

 

ឆ្នាំវក (ធាតុ​ដែក ពង្សយក្ស​ប្រុស​​​​​)

  • រាសីខ្ពស់ត្រដែត លាភចូល ហេងហេង
  • ​ស្វា​ព្រៃ​ស្មសាន ធាតុដែក​ល្អ ចិត្ត​ក្លាហាន​មាន​បរិវារ​ច្រើន
  • (២២ ២៣ ២៤ ចុងសប្តាហ៏នេះ) រាល់ការងាររកទទួលទានថ្ងៃនេះកាក់កបជាធម្មតាទេ តែប្រសិនបើខិតខំទៀតនោះនិងទទួលបានលាភផលជាសម្បើម។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប សេចក្ដីសុខក្សេមក្សាន្ដ​ទាំង​ពេល​ទៅ​និង ត្រឡប់មកវិញ ។​ បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ បើ​លោកអ្នក​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

 

ឆ្នាំរកា (ធាតុ​ដែក ពង្សយក្ស​ប្រុស​​​​​​)

 

  • រាសីខ្ពស់ត្រដែត លាភចូល ហេងហេង
  • មាន់​ពោធិសត្វ ធាតុ​ដែកថែប មានទ្រព្យ​និង​មាន​បញ្ញា​ចូលចិត្ត​រៀន​ចំណេះវិជ្ជា​ល្អ​ណាស់​
  • (២២ ២៣ ២៤ ចុងសប្តាហ៏នេះ) រាល់ការងាររកទទួលទានថ្ងៃនេះកាក់កបជាអតិបរមា និងជាថ្ងៃជាវេលាល្អ សម្រាប់បើកអាជីវកម្មថ្មីផង។ ការរស់នៅ ​ទោះ​ជួប ផល​លំបាក​បន្ដិច​ក្ដី តែបើ​មាន​ការ​ពុះ ពារ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ដ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទី ជិត​ឆ្ងាយ មិន​ថា​ផ្លូវទឹក​ផ្លូវគោក ឬ​ផ្លូវ អាកាស​ក្ដី តែង​អាច​ប្រមូល​ផល​កម្រៃ គ្រាន់​ជា​ទី​កក់ក្ដៅ ។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប សេចក្ដីសុខក្សេមក្សាន្ដ​ទាំង​ពេល​ទៅ​និង ត្រឡប់មកវិញ ។​ បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ បើ​លោកអ្នក​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

 

ឆ្នាំកុរ (ធាតុ​ទឹក ពង្សមនុស្ស​ស្រី​​​​​​)

 

  • រាសីខ្ពស់ត្រដែត លាភចូល ហេងហេង
  • ​​ជ្រូក​មន្ត្រី​ចិញ្ចឹម ធាតុ​ទឹកទន្លេ មាន​បុណ្យ និង​បញ្ញា​ច្រើន
  • (២២ ២៣ ២៤ ចុងសប្តាហ៏នេះ) រាល់ការងាររកទទួលទានថ្ងៃនេះទទួលបានលាភផលយ៉ាងក្រាស់ក្រែល។ សំរាប់ការរកស៊ីជួញដូរវិញ​ មានការទិញចូល លក់ចេញគ្រាន់បើ ហើយពិសេសនោះ បើមានការបើករបរថ្មីៗផង គឺពិតជាល្អប្រពៃបំផុត។ ការធ្វើដំណើរទីជិត ទីឆ្ងាយ គឺជួបតែសេចក្តីសុខ ក្សេមក្សាន្ត ដូចសព្វមួយដង។ រីឯបញ្ហាស្នេហាវិញ ក៏មិនមានកើតជាវិវាទអីផងដែរ ពោលគឺកើតតែរឿងល្អ និងមានសុភមង្គលណាស់។