ក្នុងរឿងស្នេហាយើងអាចនិយាយបានថា ១០០%នៃមនុស្សប្រុសគឺទៅញ៉ែមនុស្សស្រីមុន។ ពេលខ្លះញ៉ែបាន ពេលខ្លះញ៉ែអត់បាន ពេលខ្លះស្រួល ពេលខ្លះពិបាក ពេលខ្លះគឺញ៉ែអត់បានតែម្តងទោះបីខំប្រឹងញ៉ែយ៉ាងណាក៏ដោយ។ ការញ៉ែអត់បាន មនុស្សប្រុសអាចនឹងញ៉ែខុសមនុស្ស មានន័យថាអាចនឹងញ៉ែចំមនុស្សស្រី៣ប្រភេទនេះ។ ខាងក្រោមជាប្រភេទមនុស្សស្រី៣ក្រុម ដែលចាត់ទុកថាពិបាកញ៉ែបំផុត ដែលមិនងាយមានបុរសណាញ៉ែបាននោះទេ។ សូមធ្វើការស្វែងយល់ដូចតទៅ៖

ទី១. មនុស្សស្រីស្រឡាញ់ភេទដូចគ្នា៖

នាងមិនស្រឡាញ់ប្រុសផង តើទៅញ៉ែនាងឱ្យនាងស្រឡាញ់យើងវិញយ៉ាងម៉េច? ដូចច្នេះមនុស្សត្រូវដកឃ្លាឱ្យហើយកុំឱ្យខាតពេលឥតប្រយោជន៍។

ទី២. ជាប្រភេទមនុស្សស្រីឆ្កួត៖

មនុស្សស្រីឆ្កួតពិបាកនិយាយស្តាប់គ្នាណាស់ និយាយវ៉ល់ស្តាប់គ្នាអត់បានទេ មានតែមនុស្សប្រុសឆ្កួតដូចគ្នាប៉ុណ្ណោះប្រហែលអាចញ៉ែបាន។

ទី៣. ជាប្រភេទមនុស្សស្រីដែល ស្លាប់បាត់ទៅហើយ៖

ចង់ញ៉ែមនុស្សស្រីដែលស្លាប់ទៅជាខ្មោចបាត់ទៅហើយគឺមិនងាយទេ ទាល់តែមនុស្សប្រុសនោះចេះនិយាយជាមួយខ្មោច ឬក៏ស្លាប់ទៅជាខ្មោចដែរទើបប្រហែលអាចញ៉ែបាន។

កុំប្រកាន់បើមានកំហុសគា្រន់ឲ្យចង់សប្បាយចឹត្តទេ បើចូលចឹត្តសុំស៊ែរ១មក​ 😀 😀 🙂