យកប្តីធ្វើអី ប្រុសៗមានអីអស្ចារ្យ !!!

មនុស្សស្រី : ម្ហូបខ្ញុំក៏ចេះធ្វើ ខោអាវខ្ញុំក៏ចេះបោក លុយខ្ញុំក៏ចេះរកដោយខ្លួនឯង
ជូតលាងផ្ទះខ្ញុំអាចធ្វើខ្លួនឯងបាន ដាល់ទាត់ធាក់ខ្ញុំក៏ចេះដែរ ទិញឥវ៉ាន់ខ្ញុំក៏ចេះ បើកបរខ្ញុំក៏ចេះ ទៅដើរលេងដាច់យប់ខ្ញុំក៏ចេះ

មានប្តីហើយខ្ញុំត្រូវជួយបោកខោអាវគេ ធ្វើម្ហូបអោយគេ បោសសំអាតផ្ទះអោយគេ ហើយត្រូវមើលថែគ្រួសារគេជំនួសគេទៀត
តែអ្វីដែលក្តៅចិត្តបំផុតគេនៅនិយាយថា *ប្រុសដូចខ្ញុំ លែងលះគ្នាហើយអាចនៅរកថ្មីអាយុ១៨បាន ចំណែកឯស្រីៗដូចយើងរកបានត្រឹមតែអាយុ៨០ទេ *

ខ្ញុំចង់ប្រាប់អោយដឹងថា អ្នកអាចរកបានអាយុ១៨ តែពេលរៀបការហើយអ្នកត្រូវយកគេមកគោរពប្រណិបត្តិគេដូចម្ចាស់ក្សត្រី
ឯខ្ញុំរក៨០ ហើយទៅនៅផ្ទះគេមានអង្គរក្សហែហម គ្រប់គ្នាគោរពបូជាដូចម្ចាស់ក្សត្រីដូចគ្នា

មនុស្សស្រីក៏មានផ្លូវដូចគ្នា វាឋិតត្រង់ថា តើអ្នកណាដុនដាបជាងអ្នកណា
ម្នាក់ក្លាយជាក្សត្រ ម្នាក់ក្លាយជាទាសក