ជំនឿរបែបបុរាណគឺជាជំនឿរដែលដូនតាយើងបានធ្វើនឹងអនុវត្តន៍មកតៗគ្នា តែមានជំនឿរខ្លះត្រូវបានគេប្រឌិតឡើងដើម្បីកុហកភូតភូតែប៉ុណ្ណោះ តែថ្ងៃនេះយើងខ្ញុំសុំនាំប្រិយមិត្តទៅស្ដាបជំនឿរទាំង7របស់ដូនតាយើងដែលមានជំនឿរខ្លះបងប្អូននៅមិនដឹងនៅឡើយ។

ជំនឿរទី1៖

ហាមកាត់សក់ថ្ងៃពុធ ព្រោះថ្ងៃនេះវាមិនសូវបើករាសីអោយមនុស្សទូទៅប៉ុន្មានទេ យល់ល្អកាត់ថ្ងៃច័ន្ទវិញ ជាថ្ងៃល្អនាំលាបនាំជ័យ។

ជំនឿរទី2៖

ហាមដើចូលវត្តដាច់ខាតបើដឹងថាខ្លួនកំពុងធ្លាកមករដូវ ព្រោះវាជាអភង្គុលមិនល្អ។

ជំនឿរទី3៖

ហាមបើកធ្វាដាច់ខាតបើមានសម្លេងគោះធ្វានៅកណ្ដាលយប់អាទ្រាត់ព្រោះវាជាសញ្ញាពួកវិញាណ្ញខ្មោចដែលមករកយើង។

ជំនឿេទី4៖

ហាមចេញដំណើទៅណាអោយសោះបើលឺសម្លេងតុកកែដែលនៅផ្ទះយើងយំពេលថ្ងៃត្រង់ ព្រោះជាធម្មតាតុកកែយំតែពេលយប់ទេ បើយំពេលថ្ងៃវាជាសញ្ញាគ្រោះថ្នាក់ ព្រោះសត្វតុកកែជាវិញ្ញញរបស់ដូនតាយើងដែលនៅចាំមើលថែយើង។

ជំនឿរទី5៖

ហាមពាក់ឈុតខ្មៅទៅមើលថែនាក់ជំងឺឬអ្នកកូនខ្ចីព្រោះវាជាសញ្ញាមិនល្អអាចធ្វើអោយពួកគេឆាប់ស្លាប។

ជំនឿរទី6៖

ហាមធ្វើដំណើចេញពីផ្ទះដាច់ខាតបើលឺសម្លេងជីងចក់យំនៅពីមុខនឹងពីក្រោយយើងព្រោះវាជាសញ្ញាគ្រោះថ្នាក់ តែបើយំខាងៗយើងទៅចុះព្រោះវាជាសញ្ញាល្អ។​

ជំនឿរទី7៖

នៅពេលដែលប្ដីដើចូលព្រៃ ហាមអោយប្រពន្ធសិតសក់ឬបោសផ្ទះដាច់ខាត ព្រោះវាធ្វើអោយឃ្មុំដេញខ្ទេចឬដំរីដេញជាន់ រត់រួចមិនរួចគឺស្លាប។