គូស្នេហ៍ដែល​​មិន​ញញើត​នឹង​បង្ហាញ​​ភាព​ស្និទ្ធស្នាល ឬ​ភាព​ផ្អែមល្ហែម​នៅ​តាម​បណ្ដាញ​សង្គម​យក្ស ពេល​បែក​គ្នា​រឹតតែ​ភាគច្រើន​តែង​ជួប​ភាព​ឈឺចាប់​ខ្លាំង​ដូចគ្នា។ ព្រោះ​ហេតុផល​ទាំង ៥ យ៉ាង​ខាងក្រោម​នេះ

១.មាន​មិត្តភ័ក្ដិ​សួរនាំ​ច្រើន

៩៩ ភាគរយ​អ្នក​ដែល​តែងតែ​ប្រើ Facebook បញ្ចេញ​អារម្មណ៍ ហើយ​ពេល​បែកគ្នា​គេ​នឹង​បង្ហោះ​ពី​ភាព​សោកសៅ​នៅ​ទី​នោះ។ ដូចនេះ​អ្នក​ស្គាល់​គ្នា​ក៏​នឹង​សួរនាំ​ពី​បញ្ហា និង​ដើមចម​ដែល​បណ្ដាល​ឲ្យ​បែកបាក់​គ្នា​ដែរ នោះ​ហើយ​ដែល​ធ្វើឲ្យ​ពួកគេ​ឈឺចាប់ ព្រោះ​រំលឹក​រឿង​ចាស់​មក​វិញ។

២.បង្ហោះ​ឌឺដង​គ្នា

ប្រសិនបើ​គូ​ណា​មាន​ចិត្ត​ចង់​ឈ្នះ​ចាញ់ ឬ​ចង់​ឌឺដង​ឲ្យ​ភាគី​គ្នា ពួកគេ​នឹង​ព្យាយាម​គាស់កកាយ​រឿង​មិន​ល្អ ដើម្បី​បង្ហោះ​ជា​រូប ឬ status លើ Facebook។ ទង្វើ​ទាំង​នេះ​ហើយ ដែល​ធ្វើឲ្យ​អ្នក​ទាំងពីរ​មាន​ការ​ឈឺចាប់​ទ្វេដង។

៣.ខ្មាសគេ​ខ្លាំង

អ្នក​ដែល​ចូលចិត្ត​ធ្វើ​អ្វី sweet sweet លើ​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ ព្រោះ​ពេល​ដែល​បែក​គ្នាfriends នឹង comment បង្អាប់​វិញ​ជា​មិន​ខាន ដែល​មូលហេតុ​នេះ​ហើយ​ធ្វើឲ្យ​ខ្មាស​គេ​សឹង​មិន​តែ​បិទ FB ចោល។

៤.ទទួលរង​សម្ពាធ

ពេល​បែកគ្នា​គូ​ណា​ក៏​មាន​សម្ពាធ​ដែរ តែ​គូ​ដែល​ច្រើន​បង្ហាញ​ភាព​ផ្អែមល្ហែម​លើ​បណ្ដាញ​សង្គម មាន​សម្ពាធ​ខ្លាំង​ជាង។ ព្រោះ​ពួកគេ​ត្រូវ​មិត្តភ័ក្ដិ​សើចចំអក និង​ត្រូវ​គេ​ជីកកកាយ​រឿង​ចាស់​មក​និយាយ​នៅ​ចំពោះ​មុខ។

៥.មាន​គេ​ឯង​ដឹ​ងឮ​ច្រើន

ធម្មតា​ពេល​ស្រលាញ់​គ្នា​បង្ហោះ​រូប​ភាព និង​សារ sweet sweet ពេក ដូចនេះ​ពេល​បែក​គ្នា​ប្រាកដ​ជា​មាន​គេ​ដឹង​រឿង​ច្រើន​មិន​ចាញ់​ពេល​ត្រូវ​គ្នា​ទេ។ ដោយ​អ្នក​ខ្លះ​ធ្វើឲ្យ​មាន​រឿង​ភ្ញាក់ផ្អើល​ពេញ​ប្រទេស​ទៀត​ផង៕